តើ Mental Health Tribunal គឺជាអ្វី?

Mental Health Tribunal សម្រេចចិត្តថាតើអ្នកជំងឺត្រូវការការព្យាបាលសុខភាពផ្លូវចិត្តដែលខានមិនបាន (ការព្យាបាលដែលពួកគេត្រូវតែទទួលយក) ឬក៏អត់។ យើងជាក្រុមការងារឯករាជ្យនៃសេវាកម្មសុខភាពរបស់អ្នក 
ហើយផ្តល់សវនាការដោយយុត្តិធម៌ដើម្បីការពារសិទ្ធិរបស់អ្នក។  

តើមានអ្វីកើតឡើងនៅសវនាការសាលាក្តី?

សវនាការសាលាក្តី គឺជាកិច្ចប្រជុំមួយដែលយើងសម្រេចថាតើអ្នកត្រូវតែទទួលយកការព្យាបាលសុខភាពផ្លូវចិត្ត ឬក៏អត់។

១.     សមាជិកសាលាក្តី៣រូប អានរបាយការណ៍មួយពីក្រុមការងារព្យាបាលរបស់អ្នក និងព័ត៌មានណាមួយដែលអ្នកផ្តល់ឱ្យ។
២.     យើងធ្វើការពិភាក្សាជាមួយអ្នក និងក្រុមការងារព្យាបាលរបស់អ្នក។ យើងសួរអ្នកអំពីទស្សនៈ និងចំណង់ចំណូលចិត្តរបស់អ្នក។
៣.     យើងសម្រេចថាតើការព្យាបាលរបស់អ្នក នឹងជាតម្រូវការដែលខានមិនបានឬក៏អត់ (ការព្យាបាលដែលអ្នកត្រូវតែទទួលយក)
៤.     យើងប្រាប់អ្នកអំពីការសម្រេចចិត្តរបស់យើង។ 

សវនាការត្រូវការពេលប្រហែលមួយម៉ោង ដែលធ្វើឡើងជាឯកជន និងសម្ងាត់។ 
    
សមាជិកសាលាក្តី៣រូបនៅសវនាការគឺ៖

  • សមាជិកផ្នែកច្បាប់មួយរូប
  • គ្រូពេទ្យផ្នែកវិកលចរិក ឬសមាជិកពេទ្យមួយរូប
  • សមាជិកសហគមន៍មួយរូប។  

ហេតុអ្វីបានជាខ្ញុំត្រូវទៅចូលរួមសវនាការ?

សវនាការរបស់អ្នក គឺជាឱកាសដ៏សំខាន់ដើម្បីឱ្យអ្នកបញ្ចេញមតិរបស់អ្នក

ថាតើអ្នកត្រូវការការព្យាបាលដែលខានមិនបានឬក៏អត់។ ប្រសិនបើអ្នកមិនទៅទេ

យើងនឹងត្រូវតែធ្វើការសម្រេចចិត្តដោយគ្មានវត្តមានរបស់អ្នកនៅទីនោះ។

តើសាលាក្តីនឹងសម្រេចចិត្តដោយត្រឹមត្រូវអំពីអ្វីខ្លះ?

យើងអាចសម្រេចចិត្តលុបចោល (ដកហូត) Treatment Order  របស់អ្នក ។ ប្រសិនបើយើងលុបចោល Treatment Order របស់អ្នក អ្នកអាចសម្រេចចិត្តថាតើត្រូវបន្តការព្យាបាលឬក៏អត់។

យើងក៏អាចសម្រេចចិត្តចេញការបង្គាប់បញ្ជាមួយក្នុងចំណោមការបង្គាប់បញ្ជាទាំងនេះ៖

  • Community Treatment Order - អ្នកត្រូវតែទទួលការព្យាបាល ប៉ុន្តែអ្នកមិនចាំបាច់ត្រូវតែនៅក្នុងមន្ទីរ ពេទ្យទេ។ ប្រសិនបើអ្នកមានអាយុ១៨ឆ្នាំ ឬលើសនេះ ការបង្គាប់បញ្ជានេះអាចមានរយៈពេលរហូតដល់ទៅ១២ខែ។ គ្រូពេទ្យផ្នែកវិកលចរិកដែលព្យាបាលអ្នក អាចលុបចោលវានៅពេលណាក៏បាន។
     
  • Inpatient Treatment Order - អ្នកត្រូវតែនៅមន្ទីរពេទ្យ ហើយទទួលការព្យាបាល។ ប្រសិនបើអ្នកមានអាយុ ១៨ឆ្នាំ ឬលើសនេះ ការបង្គាប់បញ្ជានេះអាចមានរយៈពេលរហូតដល់ទៅ៦ខែ។ គ្រូពេទ្យផ្នែកវិកលចរិកដែលព្យាបាលអ្នក អាចលុបចោល ឬផ្លាស់ប្តូរវាចំពោះ Community Treatment Order នៅពេលណាក៏បាន។

ប្រសិនបើអ្នកមានអាយុក្រោម១៨ឆ្នាំ Treatment Order អាចមានរយៈពេលរហូតដល់ទៅ៣ខែ។

តើសាលាក្តីនឹងសម្រេចចិត្តដោយបែបណា?

យើងសម្រេចចិត្តថាតើអ្នកត្រូវការ Treatment Order ឬក៏អត់ ដោយឆ្លើយសំណួរទាំង៤នេះ ដែលផ្អែកលើលក្ខណៈ វិនិច្ឆ័យនៅក្នុង Mental Health Act 2014:
១.     តើអ្នកមានជំងឺផ្លូវចិត្តឬទេ?
២.     តើអ្នកនឹងត្រូវការការព្យាបាលឥឡូវនេះឬទេ ដើម្បីការពារភាពដុនដាបកាន់តែធ្ងន់ធ្ងរណាមួយនៅក្នុងសុខភាព
         ផ្លូវចិត្ត ឬសុខភាពរាងកាយរបស់អ្នក ឬក៏គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នក ឬនរណាផ្សេងទៀត?
៣.     តើអ្នកនឹងត្រូវគេព្យាបាលឥឡូវនេះឬទេ ប្រសិនបើអ្នកស្ថិតនៅក្រោម Treatment Order?
៤.      តើ Treatment Order គឺជាវិធីតែមួយគត់ឬទេ ដើម្បីធានាថាអ្នកនឹងទទួលបានការព្យាបាលដែលអ្នកត្រូវការ?

ប្រសិនបើចម្លើយទៅនឹងសំណួរទាំង៤នេះ ថា បាទ/ចាស៎ យើងនឹងចេញ Treatment Order។

ប្រសិនបើចម្លើយទៅនឹងសំណួរទាំងនេះណាមួយថា ទេ នោះយើងនឹងលុបចោល (ដកហូត) Treatment Order  របស់អ្នក ។  

តើត្រូវត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នកយ៉ាងដូចម្តេច?


អ្នកអាចធ្វើកិច្ចការទាំងនេះ ដើម្បីត្រៀមខ្លួន៖

  • រកនរណាមា្នក់ដើម្បីជួយអ្នកត្រៀមខ្លួន
  • អានរបាយការណ៍របស់ក្រុមការងារព្យាបាលអ្នក អំពីអ្នក
  • រៀបផែនការអំពីអ្វីដែលអ្នកនឹងត្រូវនិយាយ 
  • នាំយក advance statement របស់អ្នក ប្រសិនបើអ្នកមាន។

ក្រុមការងារព្យាបាលរបស់អ្នកនឹងសរសេររបាយការណ៍ទៅសាលាក្តី អំពីមូលហេតុដែលពួកគេគិតថាអ្នកត្រូវការការព្យាបាលដែលខានមិនបាន។ អ្នកត្រូវទទួលបានរបាយការណ៍នេះមួយច្បាប់ យ៉ាងហោចណាស់២ថ្ងៃមុនសវនាការរបស់
អ្នក។ ស្នើសុំរបាយការណ៍នេះមួយច្បាប់ពីក្រុមការងាររបស់អ្នក ប្រសិនបើអ្នកមិនបានទទួលទេ។

អ្នកអាចរៀបគម្រោងពីអ្វីដែលអ្នកចង់និយាយនៅសវនាការរបស់អ្នក ដោយសរសេរ៖

  • តើអ្នកគិតយ៉ាងណាដែរអំពីការព្យាបាលរបស់អ្នក?
  • តើអ្នកគិតយ៉ាងណាដែរអំពីការស្ថិតនៅក្រោម Treatment Order?
  • ប្រសិនបើអ្នកព្យាបាលនៅក្នុងមន្ទីរពេទ្យ តើអ្នកចង់ទទួលការព្យាបាលនៅក្នុងសហគមន៍ឬទេ?
  • តើនរណាអាចជួយអ្នករក្សាសុខភាពបានល្អ? តើត្រូវធ្វើដោយបែបបណា?
  • តើមានលក្ខណៈវិនិច្ឆ័យ៤ណាមួយ ដែលមិនអនុវត្តចំពោះអ្នកឬទេ? ហេតុអ្វី?
  • តើមានអ្វីខុសនៅក្នុងរបាយការណ៍នេះឬទេ?

ទទួលបានជំនួយ

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទាក់ទងមកយើង

Mental Health Tribunal
1800 242 703
mht@mht.vic.gov.au
www.mht.vic.gov.au

សម្រាប់អ្នកបកប្រែភាសា
  
សូមទូរស័ព្ទមកយើងជាមួយអ្នកបកប្រែភាសាតាមរយៈ Translating and Interpreting Service (TIS National)
លេខ 131 450

ប្រសិនបើអ្នកចង់បានអ្នកបកប្រែភាសាម្នាក់នៅសវនាការរបស់អ្នក សូមប្រាប់សេវាកម្មសុខភាពរបស់អ្នក។ យើងនឹងបង់ថ្លៃចំណាយសម្រាប់ដំណើរការនោះ។

សម្រាប់មេធាវី 

Victoria Legal Aid
1300 792 387

Mental Health Legal Centre 
(03) 9629 4422

សម្រាប់ជំនួយនិយាយជាមួយក្រុមការងារព្យាបាលរបស់អ្នក

Independent Mental Health Advocacy 
1300 947 820
contact@imha.vic.gov.au

សម្រាប់មតិទីពីរពីគ្រូពេទ្យផ្នែកវិកលចរិតផ្សេងទៀត

Psychiatric Second Opinion Service
1300 503 426
intake@secondopinion.org.au